កិច្ចការ 4:1-6 KHOV

1 កាល​អ្នក​ទាំង​២ កំពុង​តែ​និយាយ​នឹង​បណ្តា‌ជន​នៅ​ឡើយ នោះ​ពួក​សង្ឃ និង​ពួក​សាឌូស៊ី ព្រម​ទាំង​មេ​ទ័ព​រក្សា​ព្រះ‌វិហារ ក៏​មក​ដល់

2 គេ​មាន​សេចក្ដី​អាក់‌អន់​ចិត្ត​ពី​ដំណើរ​ដែល​គាត់​បង្រៀន​ដល់​ពួក​ជន ហើយ​ក៏​សំដែង​ប្រាប់​ដល់​បណ្តា‌ជន ពី​សេចក្ដី​រស់​ពី​ស្លាប់​ឡើង​វិញ ដោយ‌សារ​ព្រះ‌យេស៊ូវ

3 គេ​ក៏​ចាប់​អ្នក​ទាំង​២ នាំ​ទៅ​ឃុំ​ទុក​ដរាប​ដល់​ស្អែក ដ្បិត​ពេល​នោះ​ល្ងាច​ហើយ

4 ប៉ុន្តែ ឯ​ពួក​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល នោះ​មាន​គ្នា​ជា​ច្រើន​បាន​ជឿ ហើយ​ពួក​ដែល​ជឿ ក៏​បាន​កើន​ឡើង​មាន​ប្រុសៗ ប្រហែល​ជា​៥​ពាន់​នាក់។

5 ដល់​ស្អែក​ឡើង ពួក​នាម៉ឺន ពួក​ចាស់‌ទុំ និង​ពួក​អាចារ្យ ក៏​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡិម

6 ព្រម​ទាំង​លោក​អាណ ជា​សំដេច​សង្ឃ លោក​កៃផា លោក​យ៉ូហាន និង​លោក​អ័លេ‌ក្សាន‌ត្រុស ហើយ​អស់​អ្នក​ដែល​ជា​គ្រួសារ​នៃ​សំដេច​សង្ឃ​ដែរ