32 ឯមនុស្សទាំងហ្វូងដែលបានជឿ គេក៏មានចិត្តមានគំនិតតែ១ គ្មានអ្នកណាប្រកាន់ថា អ្វីៗដែលខ្លួនមានជារបស់ផងខ្លួននោះទេ គឺគ្រប់របស់ទាំងប៉ុន្មាន ជារបស់សំរាប់ប្រើជាមួយគ្នាទាំងអស់
33 ពួកសាវកក៏ធ្វើបន្ទាល់ ដោយព្រះចេស្តាដ៏ធំ ពីដំណើរដែលព្រះអម្ចាស់យេស៊ូវមានព្រះជន្មរស់ឡើងវិញ ហើយមានព្រះគុណជាធំ សណ្ឋិតលើគេទាំងអស់គ្នាដែរ
34 នៅក្នុងពួកគេគ្មានអ្នកណាខ្វះខាតអ្វីសោះ ដ្បិតអស់អ្នកណាដែលមានដីមានផ្ទះ នោះក៏លក់ យកប្រាក់ដែលជាថ្លៃរបស់ទាំងនោះមក
35 ដាក់នៅទៀបជើងពួកសាវក ហើយគេក៏ចែកដល់គ្រប់គ្នាតាមត្រូវការ។
36 រីឯយ៉ូសេ ដែលពួកសាវកហៅថា បាណាបាស (ប្រែថាជាអ្នកជំនួយ) ជាពួកលេវី ដែលកើតនៅកោះគីប្រុស
37 គាត់មានដីដែរ ហើយក៏លក់យកប្រាក់មក ដាក់នៅទៀបជើងពួកសាវក។