12 មានទីសំគាល់ និងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជំនុំ ដោយសារដៃពួកសាវក (គេបានស្រុះចិត្តទាំងអស់គ្នា និងនៅក្នុងបាំងសាចសាឡូម៉ូន
13 ឯអ្នកឯទៀត មិនហ៊ានចូលក្នុងពួកគេឡើយ តែប្រជាជនសរសើរដល់គេ
14 ហើយពួកអ្នកដែលជឿដល់ព្រះអម្ចាស់ ក៏បានចំរើនកាន់តែច្រើនឡើង មានមនុស្សសន្ធឹក ទាំងប្រុសទាំងស្រី)
15 ដល់ម៉្លេះបានជាគេយកមនុស្ស ដែលមានជំងឺផ្សេងៗ ចេញមកនៅផ្លូវ ផ្តេកលើគ្រែ និងពូក ដើម្បីកាលណាពេត្រុសដើរមក នោះសូម្បីហោចណាស់ ឲ្យគ្រាន់តែស្រមោលគាត់ ចោលទៅលើពួកនោះខ្លះប៉ុណ្ណោះ
16 ឯបណ្តាមនុស្ស ដែលនៅអស់ទាំងស្រុកជុំវិញក្រុងយេរូសាឡិម គេក៏មូលគ្នា នាំទាំងមនុស្សមានជំងឺមក ព្រមទាំងមនុស្សអារក្សអសោចចូលផង ហើយគេបានជាទាំងអស់គ្នា។
17 រីឯសំដេចសង្ឃ និងអស់អ្នកនៅជាមួយនឹងលោក ដែលនៅខាងពួកសាឌូស៊ី គេលើកគ្នាឡើង ដោយមានសេចក្ដីកំហឹងដ៏ពោរពេញ
18 ក៏ចាប់ពួកសាវកយកទៅឃុំទុក