6 នោះពួកកំឡោះៗក្រោកឡើង រុំខ្មោចយកទៅកប់
7 នៅគ្រាប្រហែលជា៣ម៉ោងក្រោយមកប្រពន្ធគាត់ក៏ចូលមក ឥតដឹងការដែលកើតមកនោះសោះ
8 ពេត្រុសសួរថា សូមប្រាប់ខ្ញុំ តើបានលក់ដីថ្លៃប៉ុណ្ណោះមែនឬ នាងឆ្លើយតបថា ចាស ពិតមែនហើយ
9 រួចពេត្រុសនិយាយថា ហេតុអ្វីបានជាព្រមព្រៀងគ្នា និងល្បងដល់ព្រះវិញ្ញាណនៃព្រះអម្ចាស់ដូច្នេះ មើល ពួកអ្នកដែលកប់ខ្មោចប្ដីអ្នក គេមកដល់មាត់ទ្វារហើយ គេនឹងសែងអ្នកយកទៅដែរ
10 នោះស្រាប់តែនាងដួលដាច់ខ្យល់១រំពេច នៅទៀបជើងពេត្រុសទៀត កាលពួកកំឡោះបានចូលមក ឃើញនាងស្លាប់ នោះក៏សែងយកទៅកប់ នៅជិតខ្មោចប្ដីទៅ
11 រួចពួកជំនុំទាំងប៉ុន្មាន និងអស់អ្នកណាដែលឮនិយាយពីការនោះ ក៏កើតមានសេចក្ដីស្ញែងខ្លាចទាំងអស់គ្នា។
12 មានទីសំគាល់ និងការអស្ចារ្យជាច្រើនទៀត ដែលកើតមកក្នុងពួកជំនុំ ដោយសារដៃពួកសាវក (គេបានស្រុះចិត្តទាំងអស់គ្នា និងនៅក្នុងបាំងសាចសាឡូម៉ូន