កិច្ចការ 6:10-15 KHOV

10 តែ​គេ​ពុំ​អាច​ដើម្បី​ទប់​ទល់​នឹង​ប្រាជ្ញា ហើយ​នឹង​ព្រះ‌វិញ្ញាណ ដែល​គាត់​អាង​នឹង​និយាយ​នោះ​បាន​ទេ

11 នោះ​គេ​សូក​មនុស្ស​ខ្លះ​ឲ្យ​និយាយ​បង្កាច់​ថា យើង​បាន​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ដល់​លោក​ម៉ូសេ ហើយ​ដល់​ព្រះ​ផង

12 អ្នក​ទាំង​នោះ​ក៏​ញុះ‌ញង់​ដល់​បណ្តា‌ជន ពួក​ចាស់‌ទុំ និង​ពួក​អាចារ្យ រួច​នាំ​គ្នា​ទៅ​ចាប់​គាត់ យក​ទៅ​ដល់​ពួក​ក្រុម‌ជំនុំ

13 គេ​តាំង​ឲ្យ​មាន​សាក្សី​ក្លែង​និយាយ​ថា មនុស្ស​នេះ​ចេះ​តែ​ពោល​ពាក្យ​ប្រមាថ​ដល់​ទី​បរិសុទ្ធ និង​ក្រឹត្យ‌វិន័យ

14 ដ្បិត​យើង​ខ្ញុំ​បាន​ឮ​វា​ថា ឈ្មោះ​យេស៊ូវ ពី​ស្រុក​ណា‌សារ៉ែត​នោះ នឹង​បំផ្លាញ​ទី​នេះ​បង់ ព្រម​ទាំង​បំផ្លាស់​បំប្រែ​ទំនៀម‌ទំលាប់ ដែល​លោក​ម៉ូសេ​បាន​ទុក​ឲ្យ​យើង​រាល់​គ្នា​ចេញ

15 តែ​អស់​អ្នក​ដែល​អង្គុយ​នៅ​ក្នុង​ក្រុម‌ជំនុំ ក៏​ជាប់​ភ្នែក​មើល​មុខ​គាត់ ឃើញ​ដូច​ជា​មុខ​ទេវតា។