7 ព្រះបន្ទូលក៏បានផ្សាយទៅកាន់តែច្រើនឡើង ហើយចំនួនពួកសិស្ស បានចំរើនឡើងក្រៃលែង នៅក្រុងយេរូសាឡិម ឯពួកសង្ឃ ក៏មានសន្ធឹកចុះចូលជឿដែរ។
8 ឯស្ទេផាន ដែលពេញដោយសេចក្ដីជំនឿ និងព្រះចេស្តា គាត់ក៏ធ្វើការអស្ចារ្យ និងទីសំគាល់យ៉ាងធំនៅក្នុងពួកជន
9 គ្រានោះ មានអ្នកខ្លះក្នុងពួកដែលហៅថា ពួកអ្នកបំរោស និងពួកស្រុកគីរេន ពួកស្រុកអ័លេក្សានទ្រា ពួកអ្នកមកពីស្រុកគីលីគា ហើយស្រុកអាស៊ី គេលើកគ្នាមកជជែកនឹងស្ទេផាន
10 តែគេពុំអាចដើម្បីទប់ទល់នឹងប្រាជ្ញា ហើយនឹងព្រះវិញ្ញាណ ដែលគាត់អាងនឹងនិយាយនោះបានទេ
11 នោះគេសូកមនុស្សខ្លះឲ្យនិយាយបង្កាច់ថា យើងបានឮអ្នកនេះពោលពាក្យប្រមាថដល់លោកម៉ូសេ ហើយដល់ព្រះផង
12 អ្នកទាំងនោះក៏ញុះញង់ដល់បណ្តាជន ពួកចាស់ទុំ និងពួកអាចារ្យ រួចនាំគ្នាទៅចាប់គាត់ យកទៅដល់ពួកក្រុមជំនុំ
13 គេតាំងឲ្យមានសាក្សីក្លែងនិយាយថា មនុស្សនេះចេះតែពោលពាក្យប្រមាថដល់ទីបរិសុទ្ធ និងក្រឹត្យវិន័យ