1 នោះសំដេចសង្ឃសួរថា សេចក្ដីទាំងនេះត្រូវឬទេ
2 ស្ទេផានឆ្លើយថា ឱអ្នករាល់គ្នាជាបងប្អូន ជាឪពុកអើយ សូមស្តាប់សិន ព្រះដ៏មានសិរីល្អ ទ្រង់លេចមកឲ្យលោកអ័ប្រាហាំ ជាឰយុកោយើងរាល់គ្នាឃើញ ក្នុងកាលដែលលោកនៅស្រុកមេសូប៉ូតាមា មុនដែលនៅស្រុកខារ៉ាន
3 ហើយមានព្រះបន្ទូលប្រាប់លោកថា «ចូរឯងចេញពីស្រុក ហើយពីញាតិសន្តានឯង ទៅនៅឯស្រុក១ដែលអញនឹងបង្ហាញវិញ»
4 នោះលោកក៏ចេញពីស្រុករបស់សាសន៍ខាល់ដេ ទៅនៅស្រុកខារ៉ានទៅ លុះក្រោយដែលឪពុកលោកស្លាប់ហើយ នោះទ្រង់ផ្លាស់លោកពីទីនោះ ឲ្យមកនៅស្រុក ដែលលោករាល់គ្នានៅសព្វថ្ងៃនេះវិញ
5 ទ្រង់មិនបានប្រទានឲ្យលោកមានមរដកអ្វី នៅស្រុកនេះទេ សូម្បីឲ្យល្មមនឹងដាក់ជើងចុះក៏គ្មានដែរ តែទ្រង់សន្យានឹងប្រទានស្រុកនេះ ទុកជាស្រុកកំណាន់ដល់លោក និងពូជលោកតទៅវិញ ថ្វីបើលោកមិនទាន់មានកូននៅឡើយផង
6 ហើយព្រះទ្រង់មានព្រះបន្ទូលបែបដូច្នេះ គឺពូជលោកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងចាប់គេធ្វើជាខ្ញុំកំដរ ព្រមទាំងធ្វើទុក្ខគេគ្រប់៤០០ឆ្នាំ
7 ព្រះទ្រង់មានព្រះបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ»