50 តើមិនមែនដៃអញ ដែលបង្កើតរបស់ទាំងនេះទេឬអី»
51 ឱពួកមនុស្សក្បាលរឹង ដែលមានចិត្តមានត្រចៀកមិនកាត់ស្បែកអើយ អ្នករាល់គ្នាចេះតែទាស់ទទឹង នឹងព្រះវិញ្ញាណបរិសុទ្ធជាដរាប ពួកឰយុកោអ្នករាល់គ្នាយ៉ាងណា នោះអ្នករាល់គ្នាក៏យ៉ាងនោះដែរ
52 តើមានហោរាណាមួយ ដែលពួកឰយុកោអ្នករាល់គ្នាមិនបានធ្វើទុក្ខបៀតបៀន ហើយគេបានសំឡាប់ពួកអ្នក ដែលទាយពីដំណើរព្រះដ៏សុចរិតត្រូវយាងមកដែរ ឥឡូវនេះ អ្នករាល់គ្នាក៏បានក្បត់ ហើយសំឡាប់ព្រះអង្គនោះ
53 អ្នករាល់គ្នាជាអ្នកដែលបានទទួលក្រឹត្យវិន័យ ដោយព្រះចាត់ចែងពួកទេវតាមក តែមិនបានកាន់តាមសោះ។
54 កាលបានឮសេចក្ដីទាំងនោះហើយ គេកើតមានចិត្តក្តៅក្រហាយណាស់ ទាំងសង្កៀតធ្មេញដាក់គាត់ផង
55 តែដែលគាត់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ នោះក៏សំឡឹងមើលទៅលើមេឃ ឃើញសិរីល្អនៃព្រះ និងព្រះយេស៊ូវឈរនៅខាងព្រះហស្តស្តាំ
56 រួចគាត់មានវាចាថា មើល ខ្ញុំឃើញមេឃចំហ និងកូនមនុស្សឈរនៅខាងព្រះហស្តស្តាំនៃព្រះ