1 ឯសុល គាត់នៅតែបញ្ចេញសេចក្ដីគំរាម និងពាក្យកំហែង ព្រមទាំងការសំឡាប់ ដល់ពួកសិស្សនៃព្រះអម្ចាស់នៅឡើយ
2 ក៏ទៅឯសំដេចសង្ឃ សូមសំបុត្រកាន់យកទៅឯសាលាប្រជុំទាំងប៉ុន្មាន នៅក្រុងដាម៉ាស ប្រយោជន៍ដើម្បី បើឃើញមានអ្នកណាខ្លះ ដែលប្រតិបត្តិតាមផ្លូវនោះ ទោះប្រុសឬស្រីក្តី នោះនឹងចាប់ចងគេ នាំមកឯក្រុងយេរូសាឡិម
3 ប៉ុន្តែ កំពុងដែលគាត់ដើរតាមផ្លូវ ទៅជិតនឹងដល់ក្រុងដាម៉ាសហើយ នោះស្រាប់តែមានពន្លឺពីលើមេឃ ភ្លឺមកនៅជុំវិញខ្លួន
4 គាត់ក៏ដួលដល់ដី រួចឮសំឡេងមានព្រះបន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ