4 គាត់ក៏ដួលដល់ដី រួចឮសំឡេងមានព្រះបន្ទូលមកថា សុល នែសុល ហេតុអ្វីបានជាអ្នកបៀតបៀនដល់ខ្ញុំដូច្នេះ
5 គាត់ទូលឆ្លើយថា ឱព្រះអម្ចាស់អើយ ព្រះអង្គណានុ៎ះ រួចព្រះអម្ចាស់ទ្រង់តបថា ខ្ញុំនេះជាព្រះយេស៊ូវ ដែលអ្នកបៀតបៀន អ្នកធាក់ជល់នឹងជន្លួញដូច្នេះ នោះពិបាកដល់អ្នកណាស់
6 នោះគាត់ក៏ញាប់ញ័រ ទាំងអស្ចារ្យក្នុងចិត្ត ហើយទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្តេច ព្រះអម្ចាស់មានព្រះបន្ទូលថា ចូរក្រោកឡើងចូលទៅក្នុងទីក្រុងទៅ នោះគេនឹងប្រាប់អ្នក ឲ្យដឹងពីការដែលអ្នកត្រូវធ្វើ
7 ឯពួកអ្នកដែលដើរជាមួយនឹងគាត់ គេក៏ឈរស្រឡាំងកាំងនៅ ដោយបានឮសំឡេងមែន តែមិនឃើញអ្នកណាសោះ
8 រួចសុលក៏ក្រោកពីដីឡើង តែកាលគាត់បើកភ្នែកហើយ នោះមើលមិនឃើញអ្វីទេ គេក៏ដឹកដៃគាត់នាំទៅឯដាម៉ាស
9 ក្នុងរវាង៣ថ្ងៃគាត់មើលមិនឃើញឡើយ ក៏មិនបរិភោគអ្វីផង។
10 រីឯដាម៉ាស នោះមានសិស្សម្នាក់ឈ្មោះអាន៉្នានាស ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលហៅគាត់ ក្នុងការជាក់ស្តែងថា នែ អាន៉្នានាសអើយ គាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់