ម៉ាថាយ 1:1-7 KHOV

1 នេះ​បញ្ជី​ពង្សាវតារ​ពី​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​វង្សា​ហ្លួង​ដាវីឌ និង​ជា​ជំនួរ​វង្ស​នៃ​លោក​អ័ប្រាហាំ​ដែរ

2 អ័ប្រាហាំ​បង្កើត​អ៊ីសាកៗ បង្កើត​យ៉ាកុបៗ បង្កើត​យូដា ហើយ​នឹង​បង​ប្អូន​គាត់

3 យូដា​យក​នាង​តាម៉ារ បង្កើត​បាន​ពេរេស និង​សេរ៉ាស ពេរេស​បង្កើត​ហេស្រុនៗ បង្កើត​អើរ៉ាម

4 អើរ៉ាម​បង្កើត​អ័មីន៉ា‌ដាប់ៗ បង្កើត​ណាសូនៗ បង្កើត​សាល‌ម៉ូន

5 សាល‌ម៉ូន​យក​នាង​រ៉ាហាប បង្កើត​បាន​បូអូសៗ យក​នាង​រស់ បង្កើត​បាន​អូបិឌៗ បង្កើត​អ៊ីសាយ

6 អ៊ីសាយ​បង្កើត​ដាវីឌ​ដ៏​ជា​ស្តេច ស្តេច​ដាវីឌ​យក​ប្រពន្ធ​របស់​អ៊ូរី បង្កើត​បាន​សាឡូ‌ម៉ូន

7 សាឡូ‌ម៉ូន​បង្កើត​រេហូ‌បោមៗ បង្កើត​អ័ប៊ីយ៉ា អ័ប៊ីយ៉ា​បង្កើត​អេសា