ម៉ាថាយ 1:11-17 KHOV

11 យ៉ូសៀស​បង្កើត​យេកូ‌នាស ហើយ​នឹង​បង​ប្អូន​គាត់ នៅ​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ី‌ឡូន

12 ក្រោយ​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ី‌ឡូន​ហើយ នោះ​យេកូ‌នាស​បង្កើត​បាន​សាល‌ធាលៗ បង្កើត​សូរ៉ូបា‌បិល

13 សូរ៉ូ‌បា‌បិល​បង្កើត​អ័ប៊ី‌យុឌៗ បង្កើត​អេលា‌គីមៗ បង្កើត​អេសូរ

14 អេសូរ​បង្កើត​សាដុកៗ បង្កើត​អេគីមៗ បង្កើត​អេលី‌យុឌ

15 អេលី‌យុឌ​បង្កើត​អេលាសារៗ បង្កើត​ម៉ាថានៗ បង្កើត​យ៉ាកុប

16 យ៉ាកុប​បង្កើត​យ៉ូសែប ជា​ប្ដី​នាង​ម៉ារា មាតា​ព្រះ‌យេស៊ូវ ដែល​ហៅ​ថា «ព្រះ‌គ្រីស្ទ»

17 ដូច្នេះ តាំង​ពី​អ័ប្រាហាំ ដរាប​មក​ដល់​ហ្លួង​ដាវីឌ រួម​ទាំង​អស់​មាន​១៤​ដំណ តាំង​ពី​ហ្លួង​ដាវីឌ ដរាប​មក​ដល់​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ី‌ឡូន ក៏​មាន​១៤​ដំណ ហើយ​តាំង​ពី​គ្រា​ដែល​ត្រូវ​និរទេស​ទៅ​ស្រុក​បាប៊ី‌ឡូន ដរាប​មក​ដល់​ព្រះ‌គ្រីស្ទ ក៏​មាន​១៤​ដំណ​ដែរ។