9 អូសៀសបង្កើតយ៉ូថាមៗ បង្កើតអេហាសៗ បង្កើតអេសេគាស
10 អេសេគាសបង្កើតម៉ាន៉ាសេៗ បង្កើតអាំម៉ូនៗ បង្កើតយ៉ូសៀស
11 យ៉ូសៀសបង្កើតយេកូនាស ហើយនឹងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន
12 ក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបានសាលធាលៗ បង្កើតសូរ៉ូបាបិល
13 សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌៗ បង្កើតអេលាគីមៗ បង្កើតអេសូរ
14 អេសូរបង្កើតសាដុកៗ បង្កើតអេគីមៗ បង្កើតអេលីយុឌ
15 អេលីយុឌបង្កើតអេលាសារៗ បង្កើតម៉ាថានៗ បង្កើតយ៉ាកុប