46 កាលទ្រង់កំពុងតែមានព្រះបន្ទូលនឹងហ្វូងមនុស្សនៅឡើយ នោះមាតា និងពួកប្អូនទ្រង់ក៏ឈរពីខាងក្រៅរកទូលនឹងទ្រង់
47 មានម្នាក់ទូលទ្រង់ថា មើលន៏ ម្តាយ និងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក
48 តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា តើអ្នកណាជាម្តាយ ហើយជាប្អូនខ្ញុំ
49 រួចទ្រង់លាតព្រះហស្ត ចង្អុលទៅពួកសិស្ស ដោយព្រះបន្ទូលថា នុ៎ះន៏ ម្តាយ ហើយនឹងប្អូនខ្ញុំ
50 ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រី ហើយជាម្តាយខ្ញុំវិញ។