ម៉ាថាយ 13:53-58 KHOV

53 កាល​ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ពាក្យ​ប្រៀប​ប្រដូច​ទាំង​នេះ​ស្រេច​ហើយ នោះ​ទ្រង់​ក៏​យាង​ចេញ​ពី​ទី​នោះ​ទៅ

54 លុះ​ទ្រង់​ចូល​មក​ក្នុង​ស្រុក​ទ្រង់​វិញ នោះ​ក៏​បង្រៀន​គេ​នៅ​ក្នុង​សាលា​ប្រជុំ ដល់​ម៉្លេះ​បាន​ជា​គេ​នឹក​ប្លែក​ក្នុង​ចិត្ត ហើយ​និយាយ​ថា តើ​អ្នក​នេះ​បាន​ចំណេះ និង​ការ​ឫទ្ធិ‌បារមី​ទាំង​នេះ​ពី​ណា​មក

55 តើ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ​អី តើ​ម្តាយ​មិន​មែន​ឈ្មោះ​ម៉ារា ហើយ​បង​ប្អូន​ឈ្មោះ​យ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយ​នឹង​យូដាស​ទេ​ឬ​អី

56 ឯ​ប្អូន​ស្រី តើ​មិន​នៅ​ជា​មួយ​នឹង​យើង​ទេ​ឬ​អី ដូច្នេះ តើ​បាន​សេចក្ដី​ទាំង​នេះ​ពី​ណា​មក

57 គេ​ក៏​រវាត​ចិត្ត​ចេញ​ពី​ទ្រង់ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ហោរា​មិន​មែន​ឥត​គេ​រាប់​អាន​ទេ លើក​តែ​នៅ​ក្នុង​ស្រុក ឬ​ក្នុង​ផ្ទះ​របស់​ខ្លួន​ចេញ

58 ទ្រង់​មិន​បាន​ធ្វើ​ការ​ឫទ្ធិ‌បារមី​ជា​ច្រើន​នៅ​ទី​នោះ​ទេ ពី​ព្រោះ​គេ​មិន​ជឿ។