ម៉ាថាយ 14:1-7 KHOV

1 នៅ​គ្រា​នោះ ហេរ៉ូឌ ជា​ស្តេច​អនុ‌រាជ ទ្រង់​បាន​ឮ​ល្បី​ពី​ព្រះ‌យេស៊ូវ

2 ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា នោះ​គឺ​ជា​យ៉ូហាន-បាទីស្ទ គាត់​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បាន​ជា​មាន​ការ​ឫទ្ធិ‌បារមី​កើត​មក ដោយ‌សារ​គាត់​ដូច្នេះ

3 ដ្បិត​ហេរ៉ូឌ​បាន​ចាប់​ចង​យ៉ូហាន​ដាក់​ក្នុង​គុក ដោយ​ព្រោះ​ហេរ៉ូ‌ឌាស ជា​ភរិយា​ភីលីព អនុជ​ទ្រង់

4 ពី​ព្រោះ​យ៉ូហាន​បាន​ទូល​ទាស់​នឹង​ស្តេច​ថា ទ្រង់​គ្មាន​ច្បាប់​នឹង​យក​នាង​នោះ​ទេ

5 ទ្រង់​ចង់​សំឡាប់​គាត់​ណាស់ តែ​ខ្លាច​ហ្វូង​មនុស្ស ព្រោះ​គេ​រាប់​គាត់​ទុក​ជា​ហោរា

6 មាន​សម័យ​១ ជា​ថ្ងៃ​ធ្វើ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ហេរ៉ូឌ នោះ​បុត្រី​ហេរ៉ូ‌ឌាស នាង​រាំ​នៅ​មុខ​ពួក​ភ្ញៀវ ជា​ទី​គាប់​ព្រះ‌ទ័យ​ដល់​ហេរ៉ូឌ​ណាស់

7 បាន​ជា​ទ្រង់​ស្បថ​សន្យា​នឹង​ប្រទាន​គ្រប់​របស់​អ្វី​ដែល​នាង​នឹង​សូម