ម៉ាថាយ 15:34-39 KHOV

34 តែ​ព្រះ‌យេស៊ូវ​ទ្រង់​សួរ​ថា តើ​អ្នក​រាល់​គ្នា​មាន​នំបុ័ង​ប៉ុន្មាន គេ​ទូល​ថា មាន​៧ ហើយ​នឹង​ត្រី​តូចៗ​ខ្លះ

35 នោះ​ទ្រង់​ក៏​ប្រាប់​ឲ្យ​ហ្វូង​មនុស្ស​អង្គុយ​នៅ​ដី

36 រួច​ទ្រង់​យក​នំបុ័ង​៧ និង​ត្រី​ទាំង​នោះ​មក​អរ​ព្រះ‌គុណ ហើយ​កាច់​ប្រទាន​ដល់​ពួក​សិស្ស គេ​ក៏​ចែក​ដល់​ហ្វូង​មនុស្ស

37 គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត ហើយ​គេ​ប្រមូល​ចំណិត​ដែល​នៅ​សល់ ដាក់​ពេញ​បាន​៧​កំប្រោង

38 ឯ​ពួក​ប្រុសៗ​ដែល​បាន​បរិភោគ​ឆ្អែត នោះ​មាន​៤​ពាន់​នាក់​ឥត​រាប់​ស្រីៗ ហើយ​នឹង​កូន​ក្មេង​ផង​ទេ

39 រួច​កាល​ទ្រង់​បាន​ឲ្យ​ហ្វូង​មនុស្ស​វិល​ទៅ​វិញ នោះ​ទ្រង់​យាង​ចុះ​ទូក​ឆ្លង​ទៅ​ដល់​ដែន​ស្រុក​ម៉ាកា‌ដាន់។