4 ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស រួចទ្រង់យាងចោលគេបាត់ទៅ។
5 ពួកសិស្សឆ្លងទៅឯត្រើយម្ខាង តែគេភ្លេចយកនំបុ័ងទៅ
6 គ្រានោះ ព្រះយេស៊ូវ ទ្រង់មានព្រះបន្ទូលថា ចូរឲ្យពិចារណា ហើយប្រុងប្រយ័ត្នចំពោះដំបែរបស់ពួកផារីស៊ី និងពួកសាឌូស៊ី ឲ្យមែនទែន
7 គេក៏រិះគិតគ្នាថា ប្រហែលជាដោយព្រោះយើងមិនបានយកនំបុ័ងមកទេដឹង
8 កាលព្រះយេស៊ូវទ្រង់ជ្រាប នោះក៏មានព្រះបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតគ្នា អំពីដំណើរដែលមិនបានយកនំបុ័ងមកដូច្នេះ
9 តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនចាំពីនំបុ័ង៥ និងមនុស្ស៥ពាន់នាក់ ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬអី
10 ឬពីនំបុ័ង៧ និងមនុស្ស៤ពាន់នាក់ ហើយដែលប្រមូលបានប៉ុន្មានកំប្រោងទេឬអី