ម៉ាថាយ 16:6-12 KHOV

6 គ្រា​នោះ ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឲ្យ​ពិចារណា ហើយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ដំបែ​របស់​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី ឲ្យ​មែន‌ទែន

7 គេ​ក៏​រិះ‌គិត​គ្នា​ថា ប្រហែល​ជា​ដោយ​ព្រោះ​យើង​មិន​បាន​យក​នំបុ័ង​មក​ទេ​ដឹង

8 កាល​ព្រះ‌យេស៊ូវ​ទ្រង់​ជ្រាប នោះ​ក៏​មាន​ព្រះ‌បន្ទូល​ថា ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រិះ‌គិត​គ្នា អំពី​ដំណើរ​ដែល​មិន​បាន​យក​នំបុ័ង​មក​ដូច្នេះ

9 តើ​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ ឬ​មិន​ចាំ​ពី​នំបុ័ង​៥ និង​មនុស្ស​៥​ពាន់​នាក់ ហើយ​ដែល​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក​នោះ​ទេ​ឬ​អី

10 ឬ​ពី​នំបុ័ង​៧ និង​មនុស្ស​៤​ពាន់​នាក់ ហើយ​ដែល​ប្រមូល​បាន​ប៉ុន្មាន​កំប្រោង​ទេ​ឬ​អី

11 ហេតុ​ដូច​ម្តេច​បាន​ជា​អ្នក​រាល់​គ្នា​នឹក​មិន​ទាន់​ឃើញ​ថា មិន​មែន​ពី​នំបុ័ង​ដែល​ខ្ញុំ​ប្រាប់​ឲ្យ​ប្រយ័ត្ន ពី​ដំបែ​របស់​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី​នោះ​ទេ

12 នោះ​ទើប​គេ​បាន​យល់​ថា មិន​មែន​ពី​ដំបែ​នំបុ័ង ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​គេ​ប្រយ័ត្ន​ទេ គឺ​ពី​លទ្ធិ​របស់​ពួក​ផារី‌ស៊ី និង​ពួក​សាឌូស៊ី​វិញ។