12 ពីព្រោះមានមនុស្សខ្ទើយ មានខ្លះដែលមនុស្សលោកបានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួលបាន ឲ្យទទួលចុះ។
13 លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បីឲ្យទ្រង់ដាក់ព្រះហស្តអធិស្ឋានឲ្យវា តែពួកសិស្សបន្ទោសដល់គេ
14 នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា
15 ទ្រង់ក៏ដាក់ព្រះហស្តលើវារាល់គ្នា រួចយាងចេញពីទីនោះទៅ។
16 នោះមានម្នាក់មកទូលសួរទ្រង់ថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច
17 ទ្រង់មានព្រះបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាជាល្អដូច្នេះ មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ
18 គាត់ទូលសួរថា តើបញ្ញត្តណាខ្លះ នោះព្រះយេស៊ូវមានព្រះបន្ទូលថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ