ម៉ាថាយ 19:13-19 KHOV

13 លំដាប់​នោះ មាន​គេ​នាំ​ក្មេង​តូចៗ​មក​ឯ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​អធិស្ឋាន​ឲ្យ​វា តែ​ពួក​សិស្ស​បន្ទោស​ដល់​គេ

14 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថាន‌សួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា

15 ទ្រង់​ក៏​ដាក់​ព្រះ‌ហស្ត​លើ​វា​រាល់​គ្នា រួច​យាង​ចេញ​ពី​ទី​នោះ​ទៅ។

16 នោះ​មាន​ម្នាក់​មក​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​ល្អ​អ្វី ឲ្យ​បាន​ជីវិត​រស់​នៅ​អស់​កល្ប‌ជានិច្ច

17 ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​ហៅ​ខ្ញុំ​ថា​ជា​ល្អ​ដូច្នេះ មាន​តែ​១​ទេ​ដែល​ល្អ គឺ​ជា​ព្រះ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បញ្ញត្ត​ទាំង​ប៉ុន្មាន​ចុះ

18 គាត់​ទូល​សួរ​ថា តើ​បញ្ញត្ត​ណា​ខ្លះ នោះ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា «កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​ផិត​គ្នា​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ

19 ចូរ​គោរព​ប្រតិ‌បត្តិ​ឪពុក​ម្តាយ»