6 យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ
7 គេទូលសួរទ្រង់ថា ចុះហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងចេញដូច្នេះ
8 ទ្រង់ក៏មានព្រះបន្ទូលតបថា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ
9 ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធ មិនមែនដោយព្រោះនាងនោះផិត ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះឈ្មោះថាប្រព្រឹត្តសេចក្ដីកំផិតហើយ ឯអ្នកណាដែលយកប្រពន្ធ ជាស្រីដែលប្ដីដើមលែង នោះក៏ប្រព្រឹត្តសេចក្ដីកំផិតដែរ
10 ពួកសិស្សទូលទ្រង់ថា បើរបៀបនៃមនុស្សដែលមានប្រពន្ធត្រូវជាយ៉ាងនេះ នោះស៊ូកុំយកគ្នាជាជាង
11 តែទ្រង់មានព្រះបន្ទូលថា មនុស្សទាំងអស់ទទួលតាមពាក្យនេះមិនបានទេ ទទួលបានតែអស់អ្នកដែលពាក្យនេះបានប្រទានមកឲ្យប៉ុណ្ណោះ
12 ពីព្រោះមានមនុស្សខ្ទើយ មានខ្លះដែលមនុស្សលោកបានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួលបាន ឲ្យទទួលចុះ។