ម៉ាថាយ 24:44-50 KHOV

44 ដូច្នេះ ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត។

45 ដូច្នេះ អ្នក​ណា​ជា​អ្នក​បំរើ​ស្មោះ‌ត្រង់ មាន​មារយាទ ដែល​ចៅ‌ហ្វាយ​បាន​តាំង​ឲ្យ​ត្រួត​លើ​ពួក​ផ្ទះ​លោក និង​ឲ្យ​អាហារ​គេ​បរិភោគ តាម​ត្រូវ​ពេល

46 បើ​កាល​ណា​ចៅ‌ហ្វាយ​មក​ដល់ ឃើញ​អ្នក​បំរើ​នោះ​កំពុង​តែ​ធ្វើ​ដូច្នោះ នោះ​មាន​ពរ​ហើយ

47 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ចៅ‌ហ្វាយ​នឹង​តាំង​អ្នក​នោះ​ឡើង ឲ្យ​ត្រួត​លើ​របស់​ទ្រព្យ​លោក​ទាំង​អស់

48 ប៉ុន្តែ បើ​ជា​អ្នក​បំរើ​អាក្រក់​វិញ ហើយ​គិត​ក្នុង​ចិត្ត​ថា ចៅ‌ហ្វាយ​អញ​ក្រ​មក

49 ក៏​តាំង​វាយ‌ដំ​ពួក​គូ‌កន​ខ្លួន ព្រម​ទាំង​ស៊ី​ផឹក​ជា​មួយ​នឹង​ពួក​មនុស្ស​ប្រមឹក​ផង

50 ដូច្នេះ នៅ​ថ្ងៃ​ណា​ដែល​វា​មិន​នៅ​ចាំ ជា​វេលា​ណា​ដែល​វា​មិន​ដឹង នោះ​ចៅ‌ហ្វាយ​នឹង​មក​ដល់