ម៉ាថាយ 25:41-46 KHOV

41 រួច​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្តាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់​កល្ប‌ជានិច្ច ដែល​បាន​រៀប‌ចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​វិញ

42 ពី​ព្រោះ​អញ​បាន​ឃ្លាន តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​បរិភោគ​ទេ អញ​បាន​ស្រេក តែ​ឯង​រាល់​គ្នា​មិន​បាន​ឲ្យ​ផឹក​ទេ

43 អញ​ជា​អ្នក​ដទៃ តែ​ឯង​រាល់​គ្នា​មិន​បាន​ទទួល​សោះ អញ​នៅ​អាក្រាត តែ​ឯង​រាល់​គ្នា​មិន​បាន​ស្លៀក‌ពាក់​ឲ្យ​អញ​ទេ អញ​ក៏​ឈឺ ហើយ​នៅ​ជាប់​គុក តែ​ឯង​រាល់​គ្នា​មិន​បាន​មក​សួរ​សោះ

44 រួច​គេ​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះ‌អម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់​ឃ្លាន ឬ​ស្រេក ឬ​ជា​អ្នក​ដទៃ ឬ​នៅ​អាក្រាត ឬ​ឈឺ ឬ​ជាប់​គុក ហើយ​មិន​បាន​ទៅ​ជួយ​ទ្រង់​នោះ​ពី​កាល​ណា

45 នោះ​ទ្រង់​នឹង​មាន​ព្រះ‌បន្ទូល​តប​ថា អញ​ប្រាប់​ឯង​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​មិន​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​យ៉ាង​តូច​បំផុត ក្នុង​ពួក​អ្នក​ទាំង​នេះ នោះ​ឈ្មោះ​ថា​មិន​បាន​ធ្វើ​ដល់​អញ​ដែរ

46 ឯ​ពួក​អ្នក​ទាំង​នោះ​នឹង​ថយ​ទៅ មាន​ទោស​អស់​កល្ប‌ជានិច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប‌ជានិច្ច​វិញ។