ម៉ាថាយ 26:56-62 KHOV

56 ប៉ុន្តែ ការ​ទាំង​នេះ​បាន​កើត​មក ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ពួក​ហោរា​វិញ នោះ​ពួក​សិស្ស​ទាំង​អស់​ក៏​រត់​ចោល​ទ្រង់​ទៅ។

57 ឯ​ពួក​អ្នក​ដែល​ចាប់​ព្រះ‌យេស៊ូវ គេ​ដឹក‌នាំ​ទ្រង់​ទៅ​ឯ​លោក​កៃផា ជា​សំដេច​សង្ឃ នៅ​កន្លែង​ដែល​ពួក​អាចារ្យ និង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ​គ្នា

58 រីឯ​ពេត្រុស គាត់​តាម​ទ្រង់​ពី​ចំងាយ​ទៅ រហូត​ដល់​ព្រះ‌លាន​នៃ​សំដេច​សង្ឃ ក៏​ចូល​ទៅ​អង្គុយ​ខាង​ក្នុង ជា​មួយ​នឹង​ពួក​អាជ្ញា ដើម្បី​ចង់​ឃើញ​ទី​បំផុត​នៃ​ការ​នោះ។

59 ចំណែក​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ ហើយ​ក្រុម‌ជំនុំ​ទាំង​អស់​គ្នា គេ​ស្វែង​រក​សេចក្ដី​បន្ទាល់​ក្លែង​ទាស់​នឹង​ព្រះ‌យេស៊ូវ ប្រយោជន៍​ឲ្យ​បាន​សំឡាប់​ទ្រង់

60 តែ​ទោះ​បើ​មាន​ស្មរ​បន្ទាល់​ក្លែង‌ក្លាយ​មក​ជា​ច្រើន​នាក់​ក៏​ដោយ គង់​តែ​រក​មិន​បាន​សោះ

61 តែ​ក្រោយ​បង្អស់ មាន​ស្មរ​បន្ទាល់​២​នាក់​មក​ចោទ​ថា អា​នេះ​បាន​និយាយ​ថា ខ្ញុំ​អាច​នឹង​បំផ្លាញ​ព្រះ‌វិហារ​ចេញ ហើយ​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​បាន

62 នោះ​សំដេច​សង្ឃ​ក៏​ក្រោក​ឡើង​ដណ្តឹង​សួរ​ទ្រង់​ថា តើ​ឯង​មិន​ព្រម​ឆ្លើយ​សោះ​ឬ​អី សេចក្ដី​ដែល​គេ​ចោទ​ប្រកាន់​ឯង​ទាំង​ប៉ុន្មាន​នេះ តើ​យ៉ាង​ដូច​ម្តេច