1 ដល់ព្រឹកឡើង ពួកសង្គ្រាជ និងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់
2 ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុក ឈ្មោះប៉ុនទាស-ពីឡាត់។
3 កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយក៏យកប្រាក់៣០ ទៅឲ្យដល់ពួកសង្គ្រាជ និងពួកចាស់ទុំវិញ
4 ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ