ម៉ាថាយ 27:11-17 KHOV

11 ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈរ​នៅ​មុខ​លោក​ចៅ‌ហ្វាយ ហើយ​លោក​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ

12 តែ​កាល​ពួក​សង្គ្រាជ និង​ពួក​ចាស់‌ទុំ​ចោទ​ប្រកាន់​ទ្រង់ នោះ​ទ្រង់​មិន​បាន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​សោះ

13 លោក​ពីឡាត់​ក៏​ទូល​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឮ​រឿង​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ​អី

14 តែ​ព្រះ‌យេស៊ូវ ទ្រង់​មិន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​នឹង​ពាក្យ​ណា​មួយ​របស់​លោក​សោះ បាន​ជា​លោក​ចៅ‌ហ្វាយ​ឆ្ងល់​ខ្លាំង​ណាស់។

15 ឯ​នៅ​បុណ្យ​នោះ លោក​ចៅ‌ហ្វាយ​តែង​ធ្លាប់​លែង​អ្នក​ទោស​ម្នាក់ ឲ្យ​ដល់​ហ្វូង​មនុស្ស តាម​គេ​សូម

16 នៅ​គ្រា​នោះ គេ​មាន​អ្នក​ទោស​ម្នាក់ ដែល​មាន​ល្បី​ឈ្មោះៗ​បារ៉ា‌បាស

17 ដូច្នេះ កាល​គេ​បាន​ប្រជុំ​គ្នា​ជា​ស្រេច នោះ​លោក​ពីឡាត់​សួរ​ថា តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​លែង​ឈ្មោះ​ណា បារ៉ា‌បាស ឬ​យេស៊ូវ ដែល​ហៅ​ថា ព្រះ‌គ្រីស្ទ