ម៉ាថាយ 27:5-11 KHOV

5 វា​ក៏​បោះ​ប្រាក់​ចោល​ទៅ​ក្នុង​ព្រះ‌វិហារ រួច​ចេញ​ទៅ​ក្រៅ​អួល​ស្ទះ​ស្លាប់​ទៅ

6 ឯ​ពួក​សង្គ្រាជ គេ​រើស​ប្រាក់​នោះ​មក​និយាយ​ថា ប្រាក់​នេះ​គ្មាន​ច្បាប់​នឹង​ដាក់​ទុក​ក្នុង​ឃ្លាំង​ទេ ពី​ព្រោះ​ជា​ថ្លៃ​ឈាម

7 លុះ​គេ​បាន​ពិគ្រោះ​គ្នា​ហើយ ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ទុក​សំរាប់​ជា​ទី​កប់​ខ្មោច​នៃ​សាសន៍​ដទៃ​វិញ

8 ដោយ​ហេតុ​នោះ​បាន​ជា​គេ​ហៅ​វាល​នោះ​ថា «វាល​ឈាម» ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9 នោះ​បាន​សំរេច​តាម​ទំនាយ ដែល​ហោរា​យេរេមា បាន​ទាយ​ទុក​មក​ថា «គេ​បាន​យក​ប្រាក់​៣០​ជា​ដំឡៃ​ព្រះ‌អង្គ ដែល​គេ​បាន​កាត់​ថ្លៃ​ឲ្យ គឺ​ដែល​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​បាន​កាត់​ថ្លៃ​នោះ

10 ហើយ​គេ​ឲ្យ​ប្រាក់​នោះ​ទៅ​ទិញ​ដី​វាល​របស់​ជាង​ស្មូន ដូច​ជា​ព្រះ‌អម្ចាស់​ទ្រង់​បាន​បង្គាប់​ខ្ញុំ»។

11 ឯ​ព្រះ‌យេស៊ូវ ទ្រង់​ឈរ​នៅ​មុខ​លោក​ចៅ‌ហ្វាយ ហើយ​លោក​ក៏​ពិចារណា​សួរ​ទ្រង់​ថា តើ​អ្នក​ជា​ស្តេច​របស់​សាសន៍​យូដា​ឬ​អី ព្រះ‌យេស៊ូវ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​ហើយ