ម៉ាថាយ 28:1-5 KHOV

1 ក្រោយ​ថ្ងៃ​ឈប់​សំរាក កាល​រៀប​នឹង​ចូល​ថ្ងៃ​ទី​១​ក្នុង​អាទិត្យនោះ ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា និង​ម៉ារា​១​ទៀត ក៏​នាំ​គ្នា​ទៅ​មើល​ផ្នូរ

2 នោះ​មាន​កក្រើក​ដី​ជា​ខ្លាំង ដ្បិត​មាន​ទេវតា​នៃ​ព្រះ‌អម្ចាស់ ចុះ​ពី​លើ​មេឃ​មក​ប្រមៀល​ថ្ម​ចេញ​ពី​ផ្នូរ ហើយ​ក៏​អង្គុយ​លើ

3 សណ្ឋាន​របស់​ទេវតា​នោះ​ដូច​ផ្លេក‌បន្ទោរ ហើយ​សំលៀក‌បំពាក់​ក៏​ស‌ស្គុស​ដូច​ហិមៈ

4 ពួក​យាម​ល្បាត​ក៏​ញ័រ‌រន្ធត់ ដោយ​ភ័យ​ខ្លាច​ទេវតា ហើយ​ត្រឡប់​ដូច​ជា​មនុស្ស​ស្លាប់

5 តែ​ទេវតា​និយាយ​នឹង​ស្ត្រី​២​នាក់​ថា កុំ​ឲ្យ​ភ័យ​អី ដ្បិត​ខ្ញុំ​ដឹង​ហើយ​ថា នាង​រក​ព្រះ‌យេស៊ូវ​ដែល​ត្រូវ​ឆ្កាង