12 រួចកាលអ្នកទាំងនោះ និងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួកទាហាន
13 ដោយពាក្យថា ចូរឯងរាល់គ្នានិយាយថា ក្នុងកាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វា បានមកលួចយកខ្មោចវា ទាំងយប់បាត់ទៅហើយ
14 បើសេចក្ដីនោះឮទៅដល់លោកចៅហ្វាយ នោះយើងនឹងទៅពន្យល់លោក ឲ្យឯងរាល់គ្នាបានរួចពីទោស
15 គេទទួលប្រាក់នោះ ហើយក៏ធ្វើតាមបង្គាប់ បានជារឿងនោះឮខ្ចរខ្ចាយ ទួទៅគ្រប់ក្នុងសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។
16 ឯពួកសិស្សទាំង១១នាក់ គេទៅឯស្រុកកាលីឡេ ដល់ភ្នំដែលព្រះយេស៊ូវបានប្រាប់
17 កាលគេឃើញទ្រង់ នោះក៏ថ្វាយបង្គំ តែមានអ្នកខ្លះមានសេចក្ដីសង្ស័យ
18 ឯព្រះយេស៊ូវ ទ្រង់យាងមកមានព្រះបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង