ម៉ាថាយ 28:16-20 KHOV

16 ឯ​ពួក​សិស្ស​ទាំង​១១​នាក់ គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ ដល់​ភ្នំ​ដែល​ព្រះ‌យេស៊ូវ​បាន​ប្រាប់

17 កាល​គេ​ឃើញ​ទ្រង់ នោះ​ក៏​ថ្វាយ‌បង្គំ តែ​មាន​អ្នក​ខ្លះ​មាន​សេចក្ដី​សង្ស័យ

18 ឯ​ព្រះ‌យេស៊ូវ ទ្រង់​យាង​មក​មាន​ព្រះ‌បន្ទូល​នឹង​គេ​ថា គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថាន‌សួគ៌ ហើយ​លើ​ផែនដី​ផង

19 ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជ‌ទឹក​ឲ្យ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌វរ‌បិតា ព្រះ‌រាជ‌បុត្រា និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ចុះ

20 ហើយ​បង្រៀន ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ខ្ញុំ​បាន​បង្គាប់​មក​អ្នក​រាល់​គ្នា​ផង ហើយ​មើល ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប។ អាម៉ែន។:៚