ម៉ាថាយ 28:7-13 KHOV

7 រួច​ទៅ​ឲ្យ​ឆាប់ ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់​ថា ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ មើល ទ្រង់​យាង​ទៅ​ឯ​ស្រុក​កាលី‌ឡេ មុន​អ្នក​រាល់​គ្នាៗ នឹង​ឃើញ​ទ្រង់​នៅ​ស្រុក​នោះ នែ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ហើយ

8 ស្ត្រី​២​នាក់​នោះ ក៏​ដើរ​ចេញ​ពី​ផ្នូរ​ជា​ប្រញាប់​ទាំង​ភ័យ ហើយ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង​ផង ក៏​រត់​ទៅ​ប្រាប់​ដល់​ពួក​សិស្ស​ទ្រង់

9 តែ​កាល​នាង​កំពុង​តែ​ទៅ នោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​មក​ជួប​នឹង​នាង មាន​ព្រះ‌បន្ទូល​ថា ជំរាប​សួរ រួច​អ្នក​ទាំង​២​ក៏​ចូល​ទៅ ឱប​ព្រះ‌បាទ​ថ្វាយ‌បង្គំ​ទ្រង់

10 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា កុំ​ខ្លាច​អី ចូរ​ទៅ​ប្រាប់​ដល់​បង​ប្អូន​ខ្ញុំ​ផង ឲ្យ​គេ​ទៅ​ឯ​ស្រុក​កាលី‌ឡេ​ទៅ គេ​នឹង​ឃើញ​ខ្ញុំ​នៅ​ស្រុក​នោះ​ហើយ។

11 កាល​នាង​កំពុង​តែ​រត់​ទៅ នោះ​ពួក​យាម​ល្បាត​ខ្លះ​ក៏​ចូល​ទៅ​ក្នុង​ទី​ក្រុង ជំរាប​ដល់​ពួក​សង្គ្រាជ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កើត​មក

12 រួច​កាល​អ្នក​ទាំង​នោះ និង​ពួក​ចាស់‌ទុំ​បាន​ប្រជុំ ហើយ​ពិគ្រោះ​គ្នា នោះ​គេ​យក​ប្រាក់​ជា​ច្រើន​ទៅ​សូក​ដល់​ពួក​ទាហាន

13 ដោយ​ពាក្យ​ថា ចូរ​ឯង​រាល់​គ្នា​និយាយ​ថា ក្នុង​កាល​ដែល​យើង​ខ្ញុំ​កំពុង​តែ​ដេក​លក់ នោះ​ពួក​សិស្ស​របស់​វា បាន​មក​លួច​យក​ខ្មោច​វា ទាំង​យប់​បាត់​ទៅ​ហើយ