8 ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្ដីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់
9 តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកជួបនឹងនាង មានព្រះបន្ទូលថា ជំរាបសួរ រួចអ្នកទាំង២ក៏ចូលទៅ ឱបព្រះបាទថ្វាយបង្គំទ្រង់
10 នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅនាងថា កុំខ្លាចអី ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង ឲ្យគេទៅឯស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅស្រុកនោះហើយ។
11 កាលនាងកំពុងតែរត់ទៅ នោះពួកយាមល្បាតខ្លះក៏ចូលទៅក្នុងទីក្រុង ជំរាបដល់ពួកសង្គ្រាជ ពីការទាំងប៉ុន្មានដែលកើតមក
12 រួចកាលអ្នកទាំងនោះ និងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួកទាហាន
13 ដោយពាក្យថា ចូរឯងរាល់គ្នានិយាយថា ក្នុងកាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វា បានមកលួចយកខ្មោចវា ទាំងយប់បាត់ទៅហើយ
14 បើសេចក្ដីនោះឮទៅដល់លោកចៅហ្វាយ នោះយើងនឹងទៅពន្យល់លោក ឲ្យឯងរាល់គ្នាបានរួចពីទោស