ម៉ាថាយ 4:1-6 KHOV

1 គ្រា​នោះ ព្រះ‌វិញ្ញាណ​ក៏​នាំ​ព្រះ‌យេស៊ូវ ទៅ​ឯ​ទី​រហោ‌ស្ថាន ដើម្បី​ឲ្យ​ត្រូវ​អារក្ស​ល្បួង

2 កាល​ទ្រង់​បាន​តម​៤០​ថ្ងៃ ៤០​យប់​ហើយ ក្រោយ​មក​ទ្រង់​ឃ្លាន

3 រួច​មេ​ល្បួង​ក៏​មក​ទូល​ទ្រង់​ថា បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ថ្ម​ទាំង​នេះ​ត្រឡប់​ជា​នំបុ័ង​ទៅ

4 តែ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា មាន​សេចក្ដី​ចែង​ទុក​មក​ដូច្នេះ «មនុស្ស​មិន​មែន​រស់ ដោយ‌សារ​តែ​នំបុ័ង។

5 នោះ​អារក្ស​ក៏​នាំ​ទ្រង់​ទៅ​ឯ​ក្រុង​បរិសុទ្ធ ដាក់​លើ​កំពូល​ព្រះ‌វិហារ ទូល​ថា

6 បើ​អ្នក​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​មែន ចូរ​ទំលាក់​ខ្លួន​ទៅ​ក្រោម​ចុះ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ទ្រង់​នឹង​បង្គាប់​ពួក​ទេវតា​នៃ​ទ្រង់ ពី​ដំណើរ​អ្នក ទេវតា​នឹង​ទ្រ​អ្នក​ដោយ​ដៃ ក្រែង​លោ​ជើង​អ្នក​ទង្គិច​នឹង​ថ្ម»