7 ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា មានសេចក្ដីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»។
8 មួយទៀត អារក្សបាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកីយ៍ និងសិរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទត
9 រួចទូលថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក
10 នោះព្រះយេស៊ូវមានព្រះបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ»
11 ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបំរើទ្រង់។
12 កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅ គង់នៅឯស្រុកកាលីឡេវិញ
13 រួចទ្រង់ចេញពីណាសារ៉ែត ទៅគង់នៅឯក្រុងកាពើណិមវិញ ជាក្រុងនៅមាត់សមុទ្រ ត្រង់ព្រំប្រទល់ដែនខេត្តសាប់យូល៉ូន និងណែបថាលី