2 ក៏ឃើញមានមនុស្សឃ្លង់ម្នាក់ មកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន
3 ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ចូរឲ្យជាស្អាតចុះ ស្រាប់តែរោគឃ្លង់ក៏ជាស្អាតភ្លាម
4 រួចព្រះយេស៊ូវទ្រង់ហាមថា នែ កុំប្រាប់អ្នកឯណាឲ្យសោះ ត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយដង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ។
5 កាលព្រះយេស៊ូវ ទ្រង់បានយាងចូលទៅក្រុងកាពើណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា
6 ព្រះអម្ចាស់អើយ បាវទូលបង្គំវាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់
7 ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលតបថា ខ្ញុំនឹងទៅប្រោសឲ្យជា
8 តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ