27 អ្នកទាំងនោះមានសេចក្ដីអស្ចារ្យ ហើយនិយាយគ្នាថា តើមនុស្សនេះបែបយ៉ាងណា បានជាទាំងខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។
28 កាលទ្រង់បានដល់ស្រុកគេរ៉ាស៊ីន នៅត្រើយម្ខាងហើយ នោះមានមនុស្ស២នាក់ ដែលមានអារក្សចូល គេចេញពីផ្នូរខ្មោចមកជួបនឹងទ្រង់ វាសាហាវណាស់ ដល់ម៉្លេះបានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ
29 នោះវាស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះអើយ តើយើងហើយនឹងទ្រង់មានការអ្វីនឹងគ្នា តើទ្រង់បានយាងមកទីនេះ ដើម្បីនឹងធ្វើទុក្ខដល់យើងមុនកំណត់ឬអី
30 រីឯនៅទីដែលឆ្ងាយពីវា នោះមានហ្វូងជ្រូកយ៉ាងធំកំពុងតែរកស៊ី
31 ហើយពួកអារក្សនោះក៏ទូលអង្វរទ្រង់ថា បើទ្រង់បណ្តេញយើង សូមអនុញ្ញាត្តឲ្យយើងចូលទៅនៅក្នុងហ្វូងជ្រូកនោះចុះ
32 ទ្រង់មានព្រះបន្ទូលតបថា ទៅចុះ វាក៏ចេញទៅចូលក្នុងហ្វូងជ្រូក រួចជ្រូកនាំគ្នាបោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ
33 ឯពួកអ្នកដែលឃ្វាលវា គេនាំគ្នារត់ចូលទៅក្នុងទីក្រុង រ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការទាំងនោះ ហើយពីមនុស្ស២នាក់ដែលមានអារក្សចូលផង