ម៉ាថាយ 8:30-34 KHOV

30 រីឯ​នៅ​ទី​ដែល​ឆ្ងាយ​ពី​វា នោះ​មាន​ហ្វូង​ជ្រូក​យ៉ាង​ធំ​កំពុង​តែ​រក​ស៊ី

31 ហើយ​ពួក​អារក្ស​នោះ​ក៏​ទូល​អង្វរ​ទ្រង់​ថា បើ​ទ្រង់​បណ្តេញ​យើង សូម​អនុញ្ញាត្ត​ឲ្យ​យើង​ចូល​ទៅ​នៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ

32 ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ទៅ​ចុះ វា​ក៏​ចេញ​ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក រួច​ជ្រូក​នាំ​គ្នា​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ

33 ឯ​ពួក​អ្នក​ដែល​ឃ្វាល​វា គេ​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង រ៉ាយ‌រ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ទាំង​នោះ ហើយ​ពី​មនុស្ស​២​នាក់​ដែល​មាន​អារក្ស​ចូល​ផង

34 ចំណែក​ពួក​អ្នក​ក្រុង​នោះ​ទាំង​អស់​គ្នា ក៏​ចេញ​មក​ឯ​ព្រះ‌យេស៊ូវ កាល​បាន​ឃើញ​ទ្រង់ គេ​ក៏​អង្វរ​ឲ្យ​ទ្រង់​យាង​ចេញ​ពី​ក្រវល់​ស្រុក​គេ​ទៅ។