1 រីឯកាលរេហូបោម ទ្រង់មកដល់យេរូសាឡិមហើយ នោះទ្រង់ក៏ប្រមូលពូជពង្សយូដាទាំងអស់ និងពូជអំបូរបេនយ៉ាមីនផង រួមទាំងអស់បាន១សែន៨ម៉ឺននាក់ សុទ្ធតែជាអ្នកជ្រើសរើស ហើយថ្នឹកចំបាំង ដើម្បីលើកទៅច្បាំងនិងពួកអ៊ីស្រាអែល ដោយប្រាថ្នាចង់បង្វិលរាជ្យមកវិញ
2 ប៉ុន្តែព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់សេម៉ាយ៉ា ជាអ្នកសំណប់របស់ព្រះថា
3 ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខែត្រយូដា និងបេនយ៉ាមីនទាំងអស់ថា
4 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ កុំឲ្យឯងរាល់គ្នាឡើងទៅច្បាំងនឹងពួកបងប្អូនឯងឡើយ ចូរវិលទៅឯទីលំនៅឯងរៀងខ្លួនទៅ ដ្បិតការនេះ គឺអញបានបង្កើតឡើងទេ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា គឺគេវិលត្រឡប់ពីផ្លូវ ដែលគេឡើងទៅទាស់នឹងយេរ៉ូបោមនោះទៅវិញ។
5 ដូច្នេះ ស្តេចរេហូបោមទ្រង់គង់នៅក្រុងយេរូសាឡិម ហើយក៏សង់ទីក្រុងខ្លះនៅស្រុកយូដា សំរាប់ការពារស្រុក
6 ទ្រង់សង់ក្រុងបេថ្លេហិម អេថាម ត្កូអា
7 បេត-ស៊ើរ សូគរ អាឌូឡាម