7 បេត-ស៊ើរ សូគរ អាឌូឡាម
8 កាថ ម៉ារីសា ស៊ីភ
9 អាដូរែម ឡាគីស អាសេកា
10 សូរ៉ាស់ អាយ៉ាឡូន និងហេប្រុន ដែលនៅស្រុកយូដា និងស្រុកបេនយ៉ាមីន សុទ្ធតែជាទីក្រុងមានបន្ទាយទាំងអស់
11 ទ្រង់ក៏ធ្វើបន្ទាយទាំងប៉ុន្មានឲ្យមាំមួនឡើង ហើយដាក់ឲ្យមានមេទ័ព លើគ្រប់បន្ទាយទាំងនោះ ព្រមទាំងឲ្យមានស្បៀងអាហារ ប្រេង និងស្រាទំពាំងបាយជូរផង
12 ហើយនៅគ្រប់ទាំងទីក្រុង ទ្រង់បានបំរុងទុកខែល និងលំពែង ឲ្យទីក្រុងទាំងនោះបានមានកំឡាំងក្រៃលែង ឯស្រុកយូដា និងស្រុកបេនយ៉ាមីន នោះជារបស់ផងទ្រង់។
13 ឯពួកសង្ឃ និងពួកលេវី ដែលនៅគ្រប់ក្នុងស្រុកអ៊ីស្រាអែល គេក៏ចេញពីស្រុករបស់ខ្លួនមូលមកឯទ្រង់ទាំងអស់