6 គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរ១ទាស់នឹងនគរ១ ហើយទីក្រុង១ទាស់នឹងទីក្រុង១ទៀត ពីព្រោះព្រះទ្រង់ធ្វើឲ្យមានសេចក្ដីប្រទូសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង
7 តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកំឡាំងឡើយ ពីព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់។
8 លុះកាលអេសាបានឮពាក្យទាំងនោះ គឺជាសេចក្ដីទំនាយរបស់ហោរាអូដេឌហើយ នោះទ្រង់មានព្រះទ័យក្លាហានឡើង ក៏បំបាត់អស់ទាំងរបស់គួរស្អប់ខ្ពើម ពីក្នុងស្រុកយូដា និងស្រុកបេនយ៉ាមីនទាំងអស់ចេញ ហើយពីអស់ទាំងទីក្រុង ដែលទ្រង់ចាប់យកបាន នៅស្រុកភ្នំអេប្រាអិមដែរ ទ្រង់ក៏រៀបអាសនានៃព្រះយេហូវ៉ា ដែលនៅមុខបាំងសាចព្រះវិហារ នៃព្រះយេហូវ៉ាឡើងជាថ្មីវិញ
9 រួចទ្រង់ប្រមូលពួកយូដា និងពួកបេនយ៉ាមីន ព្រមទាំងពួកអេប្រាអិម ម៉ាន៉ាសេ និងស៊ីម្មាន ដែលនៅជាមួយទាំងប៉ុន្មានឲ្យមូលគ្នា ដ្បិតមានពួកអ៊ីស្រាអែលជាច្រើន បានបាក់ចូលមកខាងទ្រង់ ដោយឃើញថា ព្រះយេហូវ៉ា ជាព្រះនៃទ្រង់ គង់នៅជាមួយនឹងទ្រង់ពិត
10 ដូច្នេះ គេក៏មូលគ្នាមកឯក្រុងយេរូសាឡិម នៅខែជេស្ឋ ឆ្នាំទី១៥ក្នុងរាជ្យអេសា
11 ហើយនៅថ្ងៃនោះឯង គេថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ពីរបឹបដែលបាននាំយកមក គឺគោ៧រយ និងចៀម៧ពាន់
12 គេក៏ព្រមព្រៀងគ្នា និងតាំងសេចក្ដីសញ្ញា ឲ្យបានខំប្រឹងស្វែងរកតាមព្រះយេហូវ៉ា ជាព្រះនៃពួកអយ្យកោគេ អស់ពីចិត្ត អស់ពីព្រលឹង