10 នោះអេសាមានសេចក្ដីក្រេវក្រោធនឹងអ្នកមើលឆុត ហើយទ្រង់ចាប់ដាក់គុក ពីព្រោះទ្រង់មានសេចក្ដីឃោរឃៅជាខ្លាំងដោយព្រោះដំណើរនោះ នៅគ្រានោះ អេសាក៏សង្កត់សង្កិនរាស្ត្រខ្លះដែរ។
11 ហើយមើល ដំណើរទាំងប៉ុន្មានពីអេសា ទាំងមុនទាំងក្រោយ នោះបានកត់ទុកក្នុងសៀវភៅ ដែលថ្លែងពីពួកស្តេចយូដា និងអ៊ីស្រាអែលហើយ
12 រីឯក្នុងឆ្នាំទី៣៩នៃរាជ្យអេសា នោះទ្រង់ចាប់ប្រឈួនត្រង់ព្រះបាទ មានអាការៈដ៏ធ្ងន់ ប៉ុន្តែក្នុងការប្រឈួននោះ ទ្រង់មិនបានស្វែងរកព្រះយេហូវ៉ាទេ គឺបានរកពឹងដល់ពួកគ្រូពេទ្យវិញ
13 អេសាក៏ផ្ទំលក់ទៅ ជាមួយនឹងពួកអយ្យកោទ្រង់ទៅ គឺបានសុគតនៅឆ្នាំទី៤១ ក្នុងរាជ្យរបស់ទ្រង់
14 គេបញ្ចុះសព នៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏តម្កល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការយ៉ាងធំ។