16 បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួន២សែននាក់
17 ខាងពួកបេនយ៉ាមីន មានអេលីយ៉ាដា ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយក្រោមបង្គាប់លោក មានមនុស្សកាន់ធ្នូ និងខែល២សែននាក់
18 បន្ទាប់មកមានយ៉ូសាបាឌ ហើយក្រោមបង្គាប់លោកមានមនុស្ស១សែន៨ម៉ឺននាក់ ដែលប្រុងប្រៀបនឹងទៅច្បាំងជាស្រេច
19 គឺអ្នកទាំងនេះហើយ ដែលចាំទទួលបំរើស្តេច ពួកទាំងនេះក៏លើសពីពួក ដែលស្តេចបានដាក់ឲ្យនៅអស់ទាំងទីក្រុងមានបន្ទាយពេញក្នុងអាណាខែត្រយូដា។