២ របាក្សត្រ 29:20-26 KHOV

20 ឯ​ស្តេច​ហេសេគា ទ្រង់​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​ប្រមូល​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ទី​ក្រុង នាំ​គ្នា​ឡើង​ទៅ​ឯ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា

21 គេ​ក៏​នាំ​យក​គោ​៧ ចៀម​ឈ្មោល​៧ កូន​ចៀម​៧ និង​ពពែ​ឈ្មោល​៧​ទៅ​ផង សំរាប់​ជា​ដង្វាយ​លោះ​បាប​នៃ​នគរ ទី​បរិសុទ្ធ និង​ពួក​យូដា​ទាំង​ប៉ុន្មាន ទ្រង់​ក៏​បង្គាប់​ដល់​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន ឲ្យ​ថ្វាយ​សត្វ​ទាំង​នោះ​នៅ​លើ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា

22 ដូច្នេះ គេ​ក៏​បាន​សំឡាប់​គោ​ទាំង​នោះ ហើយ​ពួក​សង្ឃ​ទទួល​យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា រួច​គេ​សំឡាប់​ចៀម​ឈ្មោល យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា ក៏​សំឡាប់​កូន​ចៀម យក​ឈាម​ទៅ​ប្រោះ​លើ​អាស‌នា​ដែរ

23 បន្ទាប់​មក គេ​នាំ​ពពែ​ឈ្មោល ដែល​សំរាប់​ដង្វាយ​លោះ​បាប​ទាំង​នោះ មក​នៅ​ចំពោះ​ស្តេច និង​ពួក​ជំនុំ ហើយ​អ្នក​ទាំង​នោះ​ក៏​ដាក់​ដៃ​លើ

24 ពួក​សង្ឃ​សំឡាប់​វា​ថ្វាយ​ជា​ដង្វាយ​លោះ​បាប មាន​ជាប់​ទាំង​ឈាម នៅ​លើ​អាស‌នា ដើម្បី​ឲ្យ​ធួន​នឹង​បាប​នៃ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ដ្បិត​ស្តេច​ទ្រង់​បាន​បង្គាប់ ឲ្យ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​លោះ​បាប​ទាំង​នោះ សំរាប់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់។

25 ទ្រង់​ក៏​តាំង​ពួក​លេវី​ឲ្យ​កាន់​ឈឹង ពិណ និង​ស៊ុង​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ដាវីឌ និង​កាឌ់​ជា​អ្នក​មើល‌ឆុត​របស់​ទ្រង់ ហើយ​នឹង​ហោរា​ណាថាន់ ដ្បិត​សេចក្ដី​បង្គាប់​នោះ​បាន​កើត​មក​ពី​ព្រះ‌យេហូវ៉ា ដោយ‌សារ​ពួក​ហោរា​ទ្រង់

26 ដូច្នេះ ពួក​លេវី​ក៏​ឈរ​នៅ មាន​ទាំង​ប្រដាប់​ភ្លេង​របស់​ដាវីឌ ហើយ​ពួក​សង្ឃ​ក៏​មាន​ត្រែ