២ របាក្សត្រ 29:7-13 KHOV

7 គេ​បាន​ទាំង​បិទ​ទ្វារ​ទី​បាំង‌សាច ហើយ​ពន្លត់​ចង្កៀង ក៏​មិន​បាន​ដុត​កំញាន ឬ​ថ្វាយ​ដង្វាយ​ដុត​ក្នុង​ទី​បរិសុទ្ធ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ

8 ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មក​គ្រប​លើ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​ប្រគល់​គេ​ឲ្យ​ត្រូវ​មាន​ចលាចល ឲ្យ​ត្រូវ​សេចក្ដី​អស្ចារ្យ និង​សេចក្ដី​ចំអក​ឡក‌ឡឺយ​របស់​គេ ដូច​ជា​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់

9 ដ្បិត​មើល ដោយ​ហេតុ​នោះ បាន​ជា​ពួក​ឪពុក​យើង​រាល់​គ្នា​បាន​ដួល​ដោយ​ដាវ កូន​ប្រុស កូន​ស្រី និង​ប្រពន្ធ​យើង​រាល់​គ្នា​បាន​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ

10 ឥឡូវ​នេះ យើង​មាន​ចិត្ត​ចង់​តាំង​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់​បាន​បែរ​ចេញ​ពី​យើង​រាល់​គ្នា​ទៅ

11 ដូច្នេះ ឱ​កូន​ទាំង‌ឡាយ​អើយ កុំ​ឲ្យ​ធ្វេស​ប្រហែស​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ហើយ​ឲ្យ​បាន​ទទួល​ភ្នាក់‌ងារ ជា​អ្នក​ដុត​កំញាន​របស់​ទ្រង់។

12 នោះ​ពួក​លេវី​ក៏​ប្រុង‌ប្រៀប​ខ្លួន គឺ​ក្នុង​ពួក​កូន​ចៅ​កេហាត់ មាន​ម៉ាហាត ជា​កូន​អ័ម៉ា‌សាយ និង​យ៉ូអែល ជា​កូន​អ័សារា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី មាន​គីស ជា​កូន​អាប់ឌី និង​អ័សារា ជា​កូន​យេហា‌លែល ហើយ​ក្នុង​ពួក​គើសុន​មាន​យ៉ូអា ជា​កូន​ស៊ីម៉្មា និង​អេដែន ជា​កូន​យ៉ូអា

13 ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​ស៊ីមរី និង​យីអែល ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាការី និង​ម៉ាថានា