២ របាក្សត្រ 30:16-22 KHOV

16 គេ​ក៏​ឈរ​នៅ​កន្លែង​របស់​គេ តាម​របៀប តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ គឺ​ពួក​សង្ឃ​គេ​ទទួល​ឈាម ពី​ដៃ​ពួក​លេវី​យក​ទៅ​ប្រោះ

17 ដ្បិត​មាន​គ្នា​ច្រើន​ក្នុង​ជំនុំ​នោះ​ដែល​មិន​ទាន់​ញែក​ខ្លួន​ជា​បរិសុទ្ធ​នៅ​ឡើយ ដូច្នេះ ពួក​លេវី​ត្រូវ​ត្រួត​លើ​ការ​សំឡាប់​ចៀម​ធ្វើ​បុណ្យ​រំលង ឲ្យ​អស់​អ្នក​ណា​ដែល​មិន​ស្អាត ដើម្បី​នឹង​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា

18 មាន​បណ្តា‌ជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រា‌អិម ពួក​ម៉ាន៉ាសេ ពួក​អ៊ីសាខារ និង​ពួក​សាប់‌យូ‌ល៉ូន ដែល​មិន​បាន​សំអាត​ខ្លួន​ទេ ប៉ុន្តែ​គេ​បាន​បរិភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ​ហេសេគា​ទ្រង់​អធិ‌ស្ឋាន​ឲ្យ​គេ​ថា

19 សូម​ព្រះ‌យេហូវ៉ា​ដ៏​ប្រកប​ដោយ​ករុណា​គុណ ទ្រង់​អត់​ទោស​ដល់​អស់​អ្នក​ណា​ដែល​តាំង​ចិត្ត​ស្វែង​រក​ព្រះ គឺ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ទោះ​បើ​មិន​បាន​សំអាត​ខ្លួន តាម​របៀប​នៃ​ទី​បរិសុទ្ធ​ក៏​ដោយ

20 ព្រះ‌យេហូវ៉ា​ក៏​ស្តាប់​តាម​ហេសេគា​ទ្រង់​ប្រោស​ឲ្យ​គេ​បាន​ជា

21 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​បាន​មក​ឯ​ក្រុង​យេរូ‌សាឡិម គេ​ធ្វើ​បុណ្យ​នំបុ័ង​ឥត​ដំបែ​នោះ​អស់​៧​ថ្ងៃ ដោយ​សេចក្ដី​រីក‌រាយ​ជា​ខ្លាំង ហើយ​ពួក​លេវី និង​ពួក​សង្ឃ ក៏​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា រាល់ៗ​ថ្ងៃ ផ្សំ​ដោយ​ភ្លេង​មាន​សូរ​យ៉ាង​ខ្លាំង ថ្វាយ​ព្រះ‌យេហូវ៉ា

22 ឯ​ហេសេគា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ព្រលួង‌ព្រលោម​ចិត្ត​នៃ​ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​មាន​ចំណេះ​ចេះ​ស្ទាត់​ក្នុង​ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា យ៉ាង​នោះ​គេ​បាន​បរិភោគ​គ្រប់​ទាំង​៧​ថ្ងៃ​នៃ​បុណ្យ​នោះ ហើយ​បាន​ថ្វាយ​យញ្ញ‌បូជា​ទុក​ជា​ដង្វាយ​មេត្រី ព្រម​ទាំង​លន់‌តួ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ។