11 គឺប្រគល់ដល់ពួកជាងឈើ និងពួកជាងរៀបថ្ម ឲ្យគេទិញថ្មដាប់ស្រាប់ និងឈើសំរាប់ជាធ្នឹម និងផ្លាន ធ្វើមន្ទីរទាំងប៉ុន្មាន ដែលពួកស្តេចយូដាបានបំផ្លាញទៅ
12 ពួកជាងទាំងនោះគេធ្វើការដោយស្មោះត្រង់ ឯអ្នកដែលត្រួតលើគេ គឺយ៉ាហាត និងអូបាឌា ជាពួកលេវីខាងពួកកូនចៅម្រ៉ារី ហើយសាការី និងមស៊ូឡាមខាងពួកកូនចៅកេហាត់ ដើម្បីនឹងបញ្ជឿនការនោះ ហើយមានពួកលេវី ដែលប៉ិនប្រសប់នឹងលេងភ្លេងដែរ
13 គេក៏ត្រួតលើពួកអ្នកដែលលីសែង ហើយលើអស់អ្នកដែលធ្វើការគ្រប់មុខផង ឯក្នុងពួកលេវីទាំងនោះមានស្មៀន និងនាយ ហើយនឹងអ្នកឆ្មាំទ្វារដែរ។
14 កាលកំពុងតែយកប្រាក់ ដែលគេបានយកមកក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញទៅ នោះហ៊ីលគីយ៉ាដ៏ជាសង្ឃ លោកប្រទះឃើញគម្ពីរក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដែលបានប្រទានមកដោយសារលោកម៉ូសេ
15 លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន
16 ហើយសាផាននាំយកទៅថ្វាយដល់ស្តេច ទូលថា ឯការទាំងអស់ដែលទ្រង់បានប្រគល់ដល់ពួកអ្នកបំរើទ្រង់ នោះគេកំពុងតែធ្វើហើយ
17 គេបានចាក់ប្រាក់ ដែលឃើញមាននៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាចេញ ប្រគល់ទៅក្នុងអំណាចនៃពួកមេជាង និងពួកជាងធ្វើការ