២ របាក្សត្រ 4:1-5 KHOV

1 ទ្រង់​ធ្វើ​អាស‌នា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ។

2 ក៏​សិត​ធ្វើ​សមុទ្រ​មាន​រាង​មូល ទំហំ​១០​ហត្ថ​ពី​មាត់​ខាង​ទៅ​ម្ខាង ហើយ​កំពស់​៥​ហត្ថ យក​ខ្សែ​វាស់​ជុំវិញ​ត្រូវ​ជា​៣០​ហត្ថ

3 នៅ​ពី​ក្រោម​គែម​មាត់​សមុទ្រ​នោះ មាន​រូប​ផ្កា​ក្រពុំ​១០ ក្នុង​១​ហត្ថ​នៅ​ព័ទ្ធ​ជុំវិញ បាន​សិត​ជា​២​ជួរ​ស្រេច ក្នុង​កាល​ដែល​សិត​សមុទ្រ​នោះ​តែ​ម្តង

4 សមុទ្រ​នោះ​ដាក់​នៅ​លើ​រូប​គោ​១២ ដែល​មាន​៣​បែរ​ទៅ​ខាង​ជើង ៣​បែរ​ទៅ​ខាង​លិច ៣​បែរ​ទៅ​ខាង​ត្បូង ហើយ​៣​បែរ​ទៅ​ខាង​កើត សមុទ្រ​នៅ​ពី​លើ ហើយ​គោ​ទាំង​នោះ​បែរ​គូថ​ទៅ​ខាង​ក្នុង​ទាំង​អស់

5 សមុទ្រ​នោះ​មាន​កំរាស់​១​ទះ ហើយ​គែម​ក៏​ធ្វើ​ដូច​ជា​មាត់​ពែង រាង​ដូច​ជា​ផ្កា​ច័ន្ធូ ចំណុះ​បាន​ទឹក​៣​ពាន់​អំរែក