18 គឺយ៉ាងនោះ ដែលសាឡូម៉ូនបានធ្វើប្រដាប់ប្រដា ទាំងនោះយ៉ាងសន្ធឹកណាស់ ដ្បិតលង្ហិនទាំងនោះរកដឹងទំងន់មិនបាន។
19 សាឡូម៉ូនទ្រង់ធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មាន ដែលនៅក្នុងព្រះវិហារនៃព្រះ គឺអាសនាមាស និងតុទាំងប៉ុន្មានសំរាប់ដាក់នំបុ័ងតាំងទុក
20 ហើយនឹងជើងចង្កៀង និងតួចង្កៀងពីមាសសុទ្ធ សំរាប់ដុតតាមច្បាប់ នៅមុខទីទូលសួរដល់ព្រះ
21 ហើយផ្កា ចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើពីមាសដែរ គឺជាមាសយ៉ាងសុទ្ធបំផុត
22 ឯគ្របប្រឆេះ ចានក្លាំ កូនចាន និងពាន ក៏ធ្វើពីមាសសុទ្ធចំណែកទ្វារចូរក្នុងព្រះវិហារ និងទ្វារខាងក្នុងដែលសំរាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះសុទ្ធតែធ្វើពីមាសទាំងអស់។