23 ហើយអស់ទាំងស្តេចនៅផែនដី ក៏រកចូលទៅគាល់សាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញា ដែលព្រះបានប្រទានមកក្នុងព្រះទ័យទ្រង់
24 គ្រប់គ្នាក៏យកសួយអាករមកថ្វាយ គឺជាគ្រឿងប្រាក់ គ្រឿងមាស សំលៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ។
25 សាឡូម៉ូនទ្រង់មានរោងសំរាប់សេះ ហើយរទេះចំបាំង ៤ពាន់បន្ទប់ ក៏មានពលសេះ១ម៉ឺន២ពាន់នាក់ ទ្រង់ញែកដាក់ឲ្យនៅក្នុងទីក្រុង ដែលសំរាប់រទេះចំបាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងទ្រង់ក្នុងក្រុងយេរូសាឡិមដែរ
26 ទ្រង់ក៏មានអំណាចលើអស់ទាំងស្តេច ចាប់តាំងពីទន្លេរហូតដល់ស្រុកភីលីស្ទីន ហើយដល់ព្រំស្រុកអេស៊ីព្ទផង
27 ស្តេចទ្រង់ធ្វើឲ្យមានប្រាក់សំបូរ នៅក្រុងយេរូសាឡិមដូចជាថ្ម ហើយឲ្យមានដើមតាត្រៅជាបរិបូរ ដូចជាដើមឧទុម្ពរដែលដុះនៅស្រុកទំនាប
28 គេក៏នាំយកសេះពីស្រុកអេស៊ីព្ទ ហើយពីស្រុកទាំងអស់មកថ្វាយទ្រង់ដែរ។
29 រីឯដំណើរឯទៀត ពីសាឡូម៉ូនទាំងមុនទាំងក្រោយនោះសុទ្ធតែបានកត់ទុក នៅក្នុងពង្សាវតារ ដែលហោរាណាថាន់ ជាអ្នកស្រុកស៊ីឡូរ ហើយក្នុងរឿងពីការជាក់ស្តែងរបស់អ៊ីដោជាអ្នកមើលឆុត ដែលលោកឃើញ ពីដំណើរយេរ៉ូបោមជាកូននេបាតហើយ